គណៈកម្មាធិការជាតិអូឡាំពិកអារ៉ាប់រួម បានបញ្ជូនសមាជិករបស់ខ្លួនចំនួន៨០នាក់ ដោយក្នុងនោះមានអត្តពលិកចំនួន៥៥នាក់ សម្រាប់តំណាងប្រទេសលើប្រភេទកីឡា៧ផ្សេងគ្នា ក្នុងពានរង្វាន់ Asian Indoor និង Martial Arts Games 2017 នៅទីក្រុង Ashgabat ប្រទេសតូមេនីស្ថាន នាខែក្រោយនេះ។
ដោយ៧ប្រភេទកីឡានោះមាន ប្រណាំងកង់, អុក, បាល់ទាត់ក្នុងសាល, ហែលទឹក, ប៊ូលីង, jiu-jitsu និង កីឡាករ Track and Field ( រត់ប្រណាំង, លោតកម្ពស់ និងគប់ ចម្ងាយ )។
ប្រទេសតួមេនីស្ថាន ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ពីថ្ងៃទី ១៧ ដល់ ២៧ ខែ កញ្ញា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍ខាងលើនឹងដាក់បញ្ចូលចំនួន២១វិញ្ញាសាប្រកួត ខណៈបាល់ទាត់ក្នុងសាល, វាយកូនបាល់ក្នុងសាល និងរត់ប្រណាំងក្នុងសាល ត្រូវធ្វើការប្រកួតមុនពោលគឺថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៧។
រាល់ការប្រកួតដណ្តើមយកមេដាយមាសចំនួន៣៤១ ជាមួយវិញ្ញាសារផ្សេងទៀតនឹងត្រូវធ្វើការប្រកួតនៅទីក្រុង Ashgabat ដោយប្រើប្រាស់ទីលានចំនួន១៣ផ្សេងគ្នា៕