Andre Villas Boas ត្រូវបានសហព័ន្ធចិនពិន័យចំនួន៨ប្រកួតក្រោយប្រើសញ្ញារាប់លុយដាក់អាជ្ញាកណ្តាល។
បុរសសញ្ជាតិព័រទុយហ្គាល់ បានធ្វើរឿងបែបនេះនៅពីក្រុមរបស់ខ្លួន Shanghai SIPG ត្រូវបានសម្រេចមិនផ្តល់បានពិន័យ១១ម៉ែត្រដោយបានបង្កកំហុសក្រោមការកាត់សេក្តីរបស់អាជ្ញាកណ្តាលលោក Shi Szhenlu ក្នុងការប្រកូតយកឈ្នះ Beijing Guoan ១ទល់០។
បន្ទាប់ពីមានរឿងបែបនេះនៅក្នុងទីតាំងគ្រូបង្វឹក លោក Villas Boas ត្រូវបានពិន័យជុំវិញការធ្វើសញ្ញារាប់លុយដាក់លើមន្ត្រីអាជ្ញាកណ្តាល។
ក្រោយមានរឿងបែបនេះ សហព័ន្ធកីឡាបាល់ទាត់ចិន បានបើកមើលវីដេអូសកម្មភាពទាំងស្រុងឡើងវិញ និងដាក់ពិន័យដាក់លើរូបគាត់ចំនួន៨ប្រកួត មិនអោយចូលដឹកនាំកូនក្រុមពេលកំពុងប្រកួត។
សេចក្តីថ្លែងការណ៍មានខ្លឹមសារយ៉ាងដូច្នេះ៖ « គ្រូបង្វឹក Shanghai SIPG លោក Villa-Boas បានរំលោភបំពានពាក្យសម្ត្រីជាមួយមន្ត្រីអាជ្ញាកណ្តាល និងប្រើកាយវិការមិនសមរម្យទៅលើរូបគាត់ »។
« ការប្រព្រឹត្តិរបស់លោកបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសង្គម »៕