ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ អាយុក្រោម១៧ឆ្នាំ បានក្លាយជាក្រុមដំបូងគេបង្អស់ឡើងទៅចាំវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA U-17 World Cup 2017 បន្ទាប់ពីយកឈ្នះ ម៉ាលី ៣ទល់២, នួវែលហ្សេឡង់ ៤ទល់២។

ខណៈសម្រាប់ថ្ងៃទី ១០ តុលា នេះ មាន៤គូផ្សេងទៀត បន្តធ្វើការប្រកួតធ្វើទី២របស់ខ្លួនដោយរាល់ម៉ោងនៅការប្រកួតគឺជាម៉ោងក្នុងតំបន់។

ក្រុមលេខ៣ល្អមកពីពូលទាំង៦ នឹងត្រូវជ្រើសរើសយកចំនួន៤ដើម្បីមកបង្គ្រប់អោយបាន១៦ក្រុម។

ស្របពេលវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី ២៨ តុលា ដោយប្រើប្រាស់កីឡដ្ឋាន Salt Lake ស្ថិតនៅប្រទេសឥណ្ឌា៕

\