ឥណ្ឌា បានបង្កើតពានរង្វាន់អន្តរជាតិថ្មីមួយឈ្មោះថា Champions Cup គ្រោងធ្វើនៅទីក្រុង Chennai ខែ សីហា ខាងមុខនេះ ដើម្បីជាការជំនួស Nehru Cup ដែលបានធ្វើឡើងលើកចុងក្រោយកាលពីឆ្នាំ២០១២។
យ៉ាងណាពានរង្វាន់ថ្មីនេះនឹងមានការចូលរួមពីប្រទេសចំនួន៤មកពីទ្វីបអាសុី,អាមេរិកខាងជើង, បូករួមម្ចាស់ផ្ទះ ឥណ្ឌា ខណៈមួយចុងក្រោយអាចជាប្រទេស រ៉ារ៉ាន់ដា, អាហ្វ្រិកខាងត្បូង រឺជើងឯកទ្វីបអាហ្វ្រីក កាម៉េរូន ដើម្បីបំពេញកៅអីមកពីទ្វីបអាហ្វ្រីក។
ស្របពេលកីឡដ្ឋានអាចផ្ទុកទស្សនិកជនបានចំនួន៣៥,០០០នាក់ Jawaharlal Nehru នឹងត្រូវជួសជុលឡើងវិញបន្ទាប់ពីទទួលរៀបចំ១២០ប្រកួតនៃពានរង្វាន់ Chennai Football League អំឡុងពីខែ មេសា ដល់ ឧសភា កន្លងទៅ។
ឥណ្ឌា បង្កើតពានរង្វាន់អន្តរជាតិថ្មីមួយឈ្មោះ Champions Cup ជំនួស Nehru Cup ធ្វើឡើងលើកចុងក្រោយនៅឆ្នាំ២០១២
Share: