ពាររង្វាន់លំដាប់ទី២ប្រចាំប្រទេសអូស្ត្រាលី  FFA Cup បានចាប់ឆ្នោតផ្គូរផ្គងរួចរាល់សម្រាប់វគ្គ៨ក្រុមចុងក្រោយនាថ្ងៃទី ២៩ សីហា កន្លងទៅ។

FFA Cup សម្រាប់វគ្គ៨ក្រុមចុងក្រោយនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ ២០ កញ្ញា ខណៈគូប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន Sydney FC និង Melbourne City FC ត្រូវប្រកួតគ្នានៅវគ្គនេះ។

បញ្ជាក់ថា កាលពីរដូវកាលមុន Melbourne City FC បានយកឈ្នះ Sydney FC ដោយលទ្ធផល១ទល់០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕