សហព័ន្ធកីឡាបាល់ទាត់ចិន ( CFA ) បានព្យួរគ្រូបង្វឹកលោក Andre Villas-Boas កីឡាករ Hulk និង Wu Lei ម្នាក់២ប្រកួតដោយសារការតវ៉ាទៅលើការដាក់ពិន័យចំពោះកីឡាករ Oscar នាពេលកន្លងទៅ។
កីឡាករ Hulk និង Wu Lei ត្រូវពិន័យជាទឹកប្រាក់ម្នាក់ ៧,៣៧៥ដុល្លារក្រោយពាក់អាវមានពាក្យថា « NOTHING TO DO, NOTHING TO SAY » ដើម្បីជាការគាំទ្រដល់កីឡាករ Oscar បន្ទាប់ SIPG យកឈ្នះ Henan Jianye ៤ទល់១។
ចំណែកគ្រូបង្វឹកលោក Andre Villas-Boas ត្រូវពិន័យជាទឹកប្រាក់ចំនួយ២,៣៦០ដុល្លារបន្ទាប់ពីប្រើពាក្យសម្តីមិនសមរម្យនៅលើបណ្តាញសង្គម Instagram របស់ខ្លូនថា «355 career games; 5 years in the English Premier League; 47 appearances for Brazil; 70 goals. ZERO RED CARDS!!! 8 games suspended»។ សម្រួលន័យជាភាសាខ្មែរ « ៣៥៥ប្រកួត ៥ឆ្នាំនៅលីគកំពូលអង់គ្លេស ៤៧ប្រកួតជាមួយជម្រើសជាតិប្រេសុីល ៧០គ្រាប់ ០កាតក្រហម ជាប់ពិន័យ៨ប្រកួត»។
រំលឹកឡើងវិញថា អតីតកីឡាកររបស់ក្លិប Chelsea, Oscar ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ( CFA ) សម្រេចដាក់ពិន័យចំនួន៨ប្រកួតមានន័យថានឹងដល់ចប់រដូវកាលលីគកំពូលចិន២០១៧ បន្ទាប់ពីរូបគេបានបង្កើតអោយមាននៅអំពើហឹង្សាបន្ទាប់ពីក្រុមរបស់ខ្លួន Shanghai SIPG បានត្រឹមលទ្ធផល ១ទល់១ ក្នុងជំនួប Guangzhou R&F នៃលីគកំពូលចិន។
កីឡាកររូបនេះបានបង្កើតនៅកំហុសដោយទាត់បាល់បំបុកគូប្រកួតមិនមែន១តែដល់ទី២លើក និងធ្វើអោយកីឡាករមួយចំនួនមិនពេញចិត្តទង្វើបែបនេះក៏បានធ្វើអោយមានជម្លោះ នៅលើកីឡដ្ឋាន Yuexiushan បន្ទាប់ពីទទួលបាន១ពិន្ទុShanghai SIPG ឈរលេខ២ នៃChinese Super League 2017 ខណៈនៅសល់តែ១៧ប្រកួតទៀតនឹងបញ្ចប់រដូវកាល៕