FC Bayern Munich បានធ្វើការចុះកុងត្រាជាមួយកីឡាករវ័យ១៧ឆ្នាំ(កើតថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ១៩៩៩ ) Wooyeong Jeong សញ្ជាតិកូរ៉េខាងត្បូងពីក្លិប Incheon United ជាមួយការទាត់បញ្ចូលទី៧គ្រាប់ ក្នុងការប្រកួត៧លើកកន្លងមក។

ខ្សែបម្រើរូបនេះបានចុះកិច្ចសន្យាជាផ្លូវការកាលពីថ្ងៃទី ១ ខែ កក្កដា កន្លងទៅជាមួយកុងត្រាដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២២ តម្លៃខ្លូន៧០០,០០អឺរ៉ូ និងប្រាក់ពលកម្ម២០០,០០០ក្នុងរយៈពេល១ឆ្នាំ។

មុនធ្វើការផ្ទេរជាផ្លូវការរូបគេក៏បានតេស្តទីនោះច្រើនថ្ងៃមកដែរជាមួយគ្រូបង្វឹកលោក Säbener Strasse និងហ្វឹកហាត់ជាមួយក្រុមធំ ខណៈពេលនេះត្រូវបានចុះបញ្ជីឈ្មោះជាផ្លូវការក្នុង U-19 FC Bayern។