ប្រភព Marca បានរាយការណ៍ថាអតីតវិរបុរសក្លឹប Barcelona កីឡាករ Xavi ត្រៀមខ្លួនចូលនិវត្តន៍ពីបាល់ទាត់ពេលចប់រដូវកាលនេះហើយ។
តាមការដកសម្ដីរបស់គាត់ក្នុងកាសែតខាងលើ មូលហេតុនៃការចូលនិវត្តន៍នេះមកពីទម្រង់លេងធ្លាក់ចុះដោយសារ វ័យកាន់តែចាស់។ ” ខ្ញុំមានសំណាងណាស់ដែលពុំមានរបួស ហើយខ្ញុំគិតថាអាជីពរបស់ខ្ញុំបានធ្លាក់ចុះជាដរាបហើយដែរ។ កម្លាំងរបស់ខ្ញុំក៏ឆាប់អស់ ហើយពិបាកក្នុងការរក្សាភាពមាំមួនឡើងវិញ ដែលនេះខ្ញុំជឿជាក់ថានេះគឺជាឆ្នាំចុងក្រោយក្នុងអាជីពបាល់ទាត់ហើយ”។
ម៉្យាងវិញទៀត! អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ បានបង្ហាញពីគោលបំណងចង់ចាប់អាជីព ជាគ្រូបង្វឹកបាល់ទាត់វិញម្ដង។ ” ខ្ញុំមានគំនិតដើម្បីទទួលបាន Licence ក្លាយជាគ្រូបង្វឹកនៅឆ្នាំក្រោយ”។
កីឡាករវ័យ៣៧ឆ្នាំបានប្រកាសពីកាលចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំ២០១៤ហើយពេលកំពុងលេងនៅក្លឹប Al-Sadd របស់កាតារ។
Xavi បានក្លាយជាវិរបុរសរបស់ជម្រើសជាតិអេស្ប៉ាញ និង Barcelona ក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួន។ រូបគេធ្លាប់ឈ្នះពាន La liga បាន៨ដង Champions League ៤ដង World Cup ម្ដងនិង European Championships ២ដង៕