គ្រូបង្វឹកក្លឹប Sydney FC លោក Graham Arnold បានទម្លាយថាលោកកំពុងស្វែងរកកីឡាករអាស៊ានម្នាក់ទៀត មកបង្គ្រប់កូតាចង់បានរបស់សហព័ន្ធបាល់ទាត់អាស៊ី ដើម្បីចូលរួមប្រកួតពាន 2018 AFC Champions League ។
ក្លឹបលេងនៅលីកកំពូលអូស្ត្រាលីបានកៅអីលេងក្នុង Champions League វិញហើយក្រោយខកខានកាលពីឆ្នាំមុន។ ឆ្នាំនេះពួកគេស្ថិតក្នុងពូល ដោយមានដូចជា៖ Shangai Shenhua, Kashima Antlers និងក្រុមឡើងមកវគ្គជម្រុះមួយទៀតមិនទាន់រកឃើញ។
ខណៈពេលដែលក្រុម Sydney មានកីឡាករបរទេសដល់ទៅ៤នាក់ ការប្រកួតក្នុងពាននេះសហព័ន្ធបាល់ទាត់អាស៊ីអនុញ្ញាតឲ្យប្រើតាមរូបមន្ត៣+១ដែលត្រូវបានកីឡាករមកពីអាស៊ីម្នាក់។ កីឡាករបរទេសទាំងនោះមាន Jordy Buijs (ហូឡង់), Bobo (ប្រេស៊ីល), Milos Ninkovic (ស៊ែប) និង Adrian Mierzejewski (ប៉ូឡូញ) ។
គ្រូបង្វឹករូបនេះបាននិយាយក្នុង Fox Sport ថា៖” យើងមានកៅអីមួយទៀតសម្រាប់កីឡាករអាស៊ានហើយជាកីឡាករដែលមិនលេងនៅលីកកំពូលអូស្ត្រាលី។ ដូច្នេះយើងកំពុងពង្រឹងក្រុមរបស់យើងងើតកីឡាករអាស៊ានអាចជួយយើងក្នុងChampions League ។ យើងកំពុងស្វែងរកកីឡាករដែលមានល្បឿនលឿន ឬអាចចូលលេងផ្លាស់ប្ដូរការប្រកួតទាំងមូលពេលដែលក្រុមមានបញ្ហា។ យើងកំពុងស្វែងរកតែមិនថារកបានឬក៏អត់?”៕