បើទោះបីជាពុំមានក្រុមជម្រើសជាតិ និងកីឡាកមកពីទ្វីបអាសុីក៏ដោយ ប៉ុន្តែអាជ្ញាកណ្តាលលោក Fahad Al-Mirdasi សញ្ជាតិអារ៉ាប៊ីសាអូឌីត នឹងបង្ហាញជាអ្នកតំណាងទ្វីបធ្វើការកាត់សេចក្តីប្រកួតរវាងងព័រទុយហ្គាល់ ជួប មិចស៊ីកូ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA Confederations Cup 2017។
ចំណែកជំនួយការអាជ្ញាកណ្តាលទី១ លោក ALSHALWAI Abdulah (អារ៉ាប៊ីសាអូឌីត) ជំនួយអាជ្ញាកណ្តាលទី២ AL ABAKRY Mohammed (អារ៉ាប៊ីសាអូឌីត) និងមន្ត្រីទី៤លោក FAGHANI Alireza (អុីរ៉ង់) ខណៈមានតែលោក Fahad Al-Mirdasi សញ្ជាតិអារ៉ាប៊ីសាអូឌីត និង FAGHANI Alireza សញ្ជាតិអុីរ៉ង់ ប៉ុណ្ណោះដែលបានធ្វើអាជ្ញាកណ្តាលមកពីអាសុីបានកាត់សេចក្តីការប្រកួតសម្រាប់ពានរង្វាន់ FIFA Confederations Cup 2017។
ព័រទុយហ្គាល់ ប្រកួតជាមួយ មិចស៊ីកូ នឹងធ្វើឡើងថ្ងៃទី ២ ខែ កក្កដា នៅម៉ោង៧ល្ងាចនេះ ( ម៉ោងនៅកម្ពុជា ) ដោយប្រើប្រាស់កីឡដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១០ Otkrytiye ផ្ទុកទស្សនិកជនបានចំនួន៤៥,៣៦០នាក់៕