ខ្សែប្រយុទ្ធSony Norde ដែលលេងអោយក្លិប Mohun Bagan បានសម្រេចចិត្តត្រលប់ទៅស្រុកកំណើតវិញបន្ទាប់ពីពុំទទួលបានប្រាក់រង្វាន់ណាមួយពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដែលបានឈ្នះពាន I-League Federetaion Cup កាលពីប៉ុន្មានឆ្នាំមុននេះ។

« ខ្ញុំពុំទាន់ទទួលប្រាក់រង្វាន់អ្វីនៅឡើយទេ ដោយឆ្នាំមុននេះខ្ញុំគឺជាកីឡាករលេងល្អប្រចាំពានរង្វាន់ ហើយនិងឆ្នាំនេះប៉ុន្តែនៅតែពុំទាន់បានប្រាក់រ៉ូពីណាមួយនៅឡើយ»។

តាមពិតទៅមូលហេតុនាំអោយអតីតកីឡាករជម្រើសជាតិហៃទីត្រលប់ទៅស្រុកវិញដោយតែ AIFF មានបញ្ហាជាមួយក្រុមហ៊ុនឧបត្តម្ភសម្រាប់កម្មវិធីផ្សេងរបស់សហព័ន្ធ ដោយរូបគេបានឈ្នះពានជាច្រើនបូករួមទាំង កីឡាករលេងល្អប្រចាំប្រកួត និងពានរង្វាន់ទាំងមូលផងដែរ។

កីឡាករវ័យ២៧ឆ្នាំបន្ថែមយ៉ាងដូច្នេះថា៖ « បើសិនជាពូកគេអោយប្រាក់រង្វាន់ទាំងនោះមកខ្ញុំគឺមិនអីទេ ប៉ុន្តែបើអត់អោយខ្ញុំធ្វើម៉េច»៕