ក្រុមជម្រើសជាតិអារ៉ាប់រួម នឹងត្រូវធ្វើការប្រកួតជាមួយ អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការប្រកួតទី៩ ក្នុងវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ FIFA World Cup ដំណើរឆ្ពោះទៅរូហ្សុីឆ្នាំ២០១៨។
ការប្រកួតនឹងធ្វើឡើងនៅម៉ោង ៨:៣០នាទីល្ងាចនេះ ដោយប្រើប្រាស់កីឡដ្ឋាន Hazza Bin Zayed។
ចំណែកថ្ងៃស្អែកវិញក៏នឹងមានការប្រកួតចំនូន៥គូផ្សេងគ្នាសុទ្ធតែជាគូពិសេសសម្រាប់ធ្វើការទស្សនា ខណៈការប្រកួតទី១០បញ្ចប់វគ្គជម្រុះគ្រោងធ្វើនៅថ្ងៃទី១០ កញ្ញា៕