ស្របពេលគម្រប់ខួប២៥ឆ្នាំនៃការបង្កើត Premier League ឃើញថាឆ្នាំចំនួនកីឡាករអូស្ត្រាលី លេងនៅលីគកំពូលអង់គ្លេសមានការកើនឡើង។

Aaron Mooy ជួយ Huddersfield ឡើងមកលេងលីគកំពូល និងសមាជិកថ្មី Mat Ryan របស់ Brighton ដោយកីឡាករឆ្នើមអូស្ត្រាលី ទាំង២រូបនេះត្រូវគេផ្តោតសំខាន់យ៉ាងក្លិបមុនបើការប្រកួតចុងសប្តាហ៍នេះ។

កីឡាករ ២រូបរបស់ក្លិប Bournemouth មាន Brad Smith និង Adam Federici លេងបានត្រឹមតែ៧ប្រកួតប៉ុណ្ណោះបើបូកចូលគ្នាកាលពីរដូវកាលមុន ខណៈការប្រកួតបើករដូវកាលជួប West Brom ទំនងមិនអាចបង្ហាញខ្លូនបានដដែល។

Mooy និង Ryan បានបំបែកកំណត់ត្រាតម្លៃខ្លួនក្នុងការចុះកិច្ចសន្យាអោយក្លិបរៀងខ្លួន ដោយ Huddersfield ជួប Crystal Palace នៅកីឡដ្ឋាន Selhurst Park ថ្ងៃសៅរ៍ មុនពេល Brighton ធ្វើម្ចាស់ផ្ទះទទូលក្រុមភ្ញៀវ Manchester City។

ជាមួយគ្នានោះ កីឡាករសញ្ជាតិអូស្ត្រាលី២រូបផ្សេងទៀតមាន Mathew Leckie និង Mitch Langerak ក៏កំពុងត្រៀមខ្លួនជួយក្រុមលេងវគ្គជម្រុះដំបូងនៃពានរង្វាន់ German Cup។

ដោយលីគកំពូលអាល្លឺម៉ង់ Bundesliga នឹងចាប់ផ្តើមសប្តាហ៍ក្រោយ Langerak លេងអោយ Stuttgart ជួបក្រុមលំដាប់ទី៣ Energie Cottbus ចំណែក Leckie របស់ Hertha Berlin ប៉ះ Hansa Rostock៕