កីឡាករជម្រើសជាតិអូស្ត្រាលី Aaron Mooy បានចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិប Huddersfield Town សមាជិកថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេសជាមួយតម្លៃខ្លូនឯកត្តកម្មដល់ទៅ៨លានផោន នឹងអាចកើនឡើងដល់១០លានផោន ជាមួយកិច្ចសន្យាផុតនៅឆ្នាំ២០២០។

ខ្សែបម្រើវ័យ២៦ឆ្នាំ លេងបាន៤៨ប្រកួតកាលពីរដូវកាលមុនបន្ទាប់ពីត្រូវបានខ្ចីជើងពីក្លិប Manchester City មកលេងអោយក្លិប Huddersfield នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជួយអោយក្រុមឡើងមកលេងលីគកំពូលអង់គ្លេស។

Mooy ត្រូវបានចុះកិច្ចសន្យាពី City Football Group ក្លិប Melbourne City ដោយពុំមានតម្លៃខ្លួនដោយមិនបានបង្ហាញខ្លូនមួយប្រកួតណាឡើយនៅ Manchester City ក៏ត្រូវបានដាក់អោយខ្ចីជើងទៅHuddersfield កាលពីរដូវកាលមុន។