បន្ទាប់ពីបានបែកធ្លាយនៅឯកសារចំនួន៤៤២ទំព័រអំពីអំពើពុករលួយរបស់ កាតា សូកប៉ាន់ទៅដល់ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ដើម្បីទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA Worl Cup 2022 កន្លងមក។កាលពីម្សិលមិញនេះសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( AFC ) បានចេញនៅសេចក្តីថ្លែងការប្រកាសនៅជំហរក្នុងការគាំទ្រទៅដល់ប្រទេសកាតាដែលជាសមាជិកក្នុងសហព័ន្ធរបស់ខ្លួននោះ។
« The AFC will support Qatar throughout this process which will lead to a historic FIFA World Cup in 2022 – the first-ever in the Middle East and Arab World» ដោយប្រែប្រួលសម្រួលជាតិមានន័យថា« AFC នឹងគាំទ្រដល់ប្រទេសកាតាសម្រាប់ដំណើរការរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup in 2022 ដែលជាប្រវត្តិសាស្ត្រដំបូងគេនៅមជ្ឈឹមបូព៌ា និងអារ៉ាប់។»
បញ្ចាក់ថាកាលពីពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៍មាន German newspaper Bild នៅរបាយការណ៍ពុករលួយចំនួន៤៤២ទំព័រ សង្ខេបមកសល់ត្រឹម៤២ទំព័រសរសេរដោយលោក Michael Garcia អ្នកស៊ើបអង្កេតឯករាជ្យរបស់ FIFA បកអាក្រាតនៅទង្វើទាំងអស់នោះដោយ កាតា បានបញ្ចូនទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិកទៅដល់កូនស្រីអាយុ១០របស់អតីតប្រធាន FIFA លោក Sepp Blatter៕
ចុងត្រង់នេះដើម្បីទាញយកឯកសារសើុបអង្កេតទាំង៤៤២ទំព័រ…