ខ្សែប្រយុទ្ធអន្តរជាតិអុីរ៉ង់ Sardar Azmoun បានសម្រេចចូលរួមជាមួយក្លិបនៅក្របខណ្ឌលីគកំពូលអុីតាលី Lazio បន្ទាប់ពីចំណាយពេលក្នុងរដូវកាល២០១៦-២០១៧ លេងជាមួយ FC Rostov ក្រោមកិច្ចសន្យាខ្ចីជើងពី Rubin Kazhan។

តម្លៃខ្លូនក្នុងការផ្ទេររបស់វ័យ២២ឆ្នាំមានកំណត់ត្រាដល់ទៅ១៨លានផោន គឺជាកីឡាករអុឺរ៉ង់ថ្លៃជាគេបង្អស់ក្នុងប្រវត្តិសាស្ត្រ និងជាកីឡាករទី៣ដែលបានទៅលេងនៅ SerieA បន្ទាប់ពី  Ali Samereh និង Rahman Rezaei។

Sardar Azmoun បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអុីរ៉ង់រ

រូបគេចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបនៅប្រទេសរូហ្សុី Rubin Kazan កាលពីឆ្នាំ២០១៣ បន្ទាប់មកក៏ចំណាយពេល២រដូវកាលជាមួយគូប្រជែងក្លិបចាស់C Rostov មុនពេលត្រលប់មក Rubin Kazan សារជាថ្មីជាមួយកិច្ចសន្យាដល់ឆ្នាំ២០១៨។

កាលពីរដូវកាល២០១៦-២០១៧ រកបានចំនូន១២គ្រាប់ បញ្ចូនបាល់អោយគូប្រកួតបានចំនូន៣លើកជាមួយការប្រកួតចំនួន៤១ដងខ ខណៈទម្រង់លេងល្អបែបនេះធ្លាប់ត្រូវបានទាក់ចិត្តដោយក្លិប Liverpool, Celtic, និង Sunderland ផងដែរ៕