ខ្សែប្រយុទ្ធជប៉ុន Yuya Osako បានបំប៉ោងសំណាញ់ទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្របខណ្ឌ Bundesliga សម្រាប់រដូវកាលនេះគ្រាដែល Cologne ចាញ់ RB Leipzig ២ទល់១។

Cologne ត្រូវបានគេនាំមុខ២ទល់០ ខណៈនៅនាទី៨២ Osako ដែលខកខានដោយប្រើក្បាល២ ទៅ៣លើក បានទាត់បញ្ចូលទី ដោយទទួលបានបាល់លើកពីមិត្តរួមក្រុម ខណៈរកបានត្រឹម១ពិន្ទុ ពីការប្រកួតចំនួន៧លើកកន្លងមក។

Osako បាននិយាយដោយពិបាកចិត្តពីគ្រាប់បាល់ដំបូងរបស់ខ្លូន « យើងចាញ់លើកនេះមិនមានន័យអ្វីទាំងអស់។ ដោយខ្ញុំមានឱកាសច្រើនលើក ប៉ុន្តែមិនអាចធ្វើទៅរួច ខណៈអ្វីដែលយើងអាចធ្វើបានគឺត្រូវខំប្រឹងសម្រាប់ក្រុមទាំងមូល »។