អតីតកីឡាករ Bayern Munich, Arsenal និង​Galatasaray ខ្សែប្រយុទ្ធ Lukas Podolski​ បានថតជាមួយនៅឯកសណ្ឋានក្លិបថ្មីរបស់ខ្លួនVissel Kobe ដែលមានមូលដ្ឋាននៅក្របខណ្ឌលីគកំពូលជប៉ុន ក្រោមកិច្ចសន្យារយៈពេល២ឆ្នាំ។

បុរសដើមកំណើតប៉ូឡូញ ធ្លាប់លេងអោយក្លិប Cologne បន្ទាប់មកចំណាយពេល៣ឆ្នាំជាមួយBayern Munich ចន្លោះ២០០៦ ដល់ ឆ្នាំ២០០៩។

បចុប្បន្នមានវ័យ៣១ឆ្នាំ បានចូលរួមជាមួយ Arsenal នៅឆ្នាំ២០១២ រកបាន១៩គ្រាប់ ក្នុងចំណោម៦០ប្រកួតនៅលីគកំពូលអង់គ្លេស និងជួយកាំភ្លើងធំឈ្នះ​FA Cup កាលពីឆ្នាំ២០១៤។ មុនពេលផ្លាស់ទៅលេង Galatasaray កាលពីរដូវក្តៅឆ្នាំ២០១៥។

រូបគេបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែ ឆ្នាំ២០១៦ ដោយរកបាន៤៨គ្រាប់ ក្នុងចំណោមការប្រកួតទាំង១២៩លើកកន្លងមក។​

គួរបញ្ជាក់ថា​ ទីផ្សារដោះដូរកីឡាករនៅជប៉ុននឹងធ្វើការបើកអំឡុងថ្ងៃទី ២១ ខែ​ កក្កដា រហូតដល់ថ្ងៃទី ១៨​ ខែ​ សីហា ឆ្នាំ២០១៧៕