សមាជិកក្រុមជម្រើសជាតិ U-20 កូរ៉េខាងត្បូង ទើបបញ្ចប់ភារកិច្ចលេងនៅ FIFA U-20 World Cup កីឡាករ Paik Seung-ho បានសម្រេចផ្លាស់ទៅលេងអោយក្លិបទើបឡើងមក La Liga សមាជិកថ្មី Girona FC។

យោងតាមការប្រកាសជាផ្លុវការរបស់ក្លិបកាលពីថ្ងៃ ច័ន្ទ បានបញ្ជាក់ថា Park បានចុះកិច្ចសន្យា៣ឆ្នាំ ខណៈនឹងត្រូវលេងជាមួយ Girona B លេងនៅលីគលំដាប់ទី៣អេស្ប៉ាញ Segunda Division B។

« ខ្ញុំសប្បាយចិត្តក្នុងចាប់ផ្តើមអាជីពថ្មីជាថ្មីជាមួយ Girona FC » Park សរសេរនៅលើគណនីផ្លូវការ Instagram « ខ្ញូំចង់តបស្នងទៅអ្នកគាំទ្រជាមួយការខិតខំប្រឹងប្រែង »។

កីឡាករវ័យ២០ឆ្នាំរូប នេះបានបញ្ចប់អាជីព៧ឆ្នាំជាមួយ Barcelona ជាទីដែលរូបគេលេងនៅក្រុម B និងមិនស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Gerard Lopez រដូវកាលនេះ។

ខ្សែបម្រើកណ្តាលរូបនេះ ក៏ជាកីឡាករម្នាក់ដែលត្រូវបាន FIFA ពិន័យរយៈពេល៣ឆ្នាំក្រោយរកឃើញថា Barcelona បានដោះដូរកីឡាករមិនទាន់គ្រប់អាយុ ខណៈបានផុតពិន័យកាលពីខែ មករា ឆ្នាំ២០១៦។

Park បានចូលរួមជាមួយ Girona ដោយពុំមានតម្លៃខ្លួន ទោះបីរូបគេនៅសល់កិច្ចសន្យាមួយឆ្នាំជាមួយ FC Barcelona យ៉ាងណាក៏ដោយ។ Park បានតំណាងអោយជម្រើសជាតិកូរ៉េខាងត្បុង អាយុក្រោម២០ឆ្នាំ ចូលរួមពានរង្វាន់ FIFA U-20 World Cup ដោយរកបាន២គ្រាប់ និងជួយអោយក្រុមម្ចាស់ផ្ទះឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយ។ រូបគេពុំទាន់បានលេងជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បុង នៅឡើយទេ៕

[youtube id=”L_BF4chlfi8″]