ក្រុមជម្រើសជាតិអូស្ត្រាលី បានយកឈ្នះ ថៃ ដោយលទ្ធផលតានតឹងពោលគឺ ២ទល់១ ខណៈលទ្ធផលបែបនេះមិនអាយជួយអោយ Socceroos ទទួលបានកៅអីស្វ័យប្រវត្តិលេងពានរង្វាន់ FIFA World Cup 2018 នៅរូស្សុីឡើយ ដោយ អារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះ ជប៉ុន ដោយលទ្ធផល ១ទល់០ ជាក្រុមចំណាត់ថ្នាក់លេខ២ពូលB។

យោងតាមរូបមន្តនៅក្នុងវគ្គជម្រុះតំបន់អាសុីគឺ FIFA បានកំណត់អោយ៤ក្រុមកន្លះ ខណៈកន្លះនោះគឺបានមកពីក្រុមលេខ៣ក្នុងពូលA និងB ធ្វើការប្រកួតជម្រុះគ្នា ពោលគឺ សុីរី និងអូស្ត្រាលី។

ការប្រកួតវគ្គជម្រុះនេះ នឹងធ្វើឡើងនៅថ្ងៃទី៥ តុលា ខណៈជើងទីចាប់ផ្តើម ថ្ងៃទី⁣១០ តុលា។ ក្រុមដែលឈ្នះនៅវគ្គជម្រុះត្រូវធ្វើការប្រកួតចុងក្រោយជាមួយក្រុមលេខ៤មកពីតំបន់អាមេរិកកណ្តាល។