ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីន Calos Tevez ថាខ្លូនមានបំណងចង់ចាកចេញពីលីគកំពូលចិននៅចុងឆ្នាំនេះបន្ទាប់ពីលេងបានត្រឹមចំនួន៧ប្រកួត និងរកបាន១គ្រាប់អោយShanghai Shenhua នៅរដូវកាល២០១៧នេះ ខណៈក្លិបរបស់ខ្លួនមានគម្លាតត្រឹមតែ១៥ពិន្ទុពីក្រុមបាតតារាង។

« ការចាកចេញរបស់ខ្ញុំមិនបានធ្វើអោយមានការឈឺចាប់ដល់ Bocaនោះទេ។ តាមត្រង់ ខ្ញុំមិនដឹងថានៅត្រូវធ្វើអ្វីនៅចុងឆ្នាំនេះឡើយ។ បើសិនជាខ្ញុំមិនស្រែកឃ្លានក្នុងឈ្នះពានរង្វាន់នោះទេ វាប្រាកដជាពិបាកក្នុងការស្ថិតនៅក្លិបមួយនេះបន្តទៀត ចឹងខ្ញុំត្រូវតែរកកន្លែងសម្រាប់បន្តទៀត ដោយអ្វីៗខ្ញុំបានអោយពូកគេអស់ហើយ»។

« ពេលខ្ញុំចាកចេញ អ្នកការសែតដែលរំខានជាច្រើនចង់អោយខ្ញុំនិយាយពាក្យថាលាជាមូយ និងការកត់ត្រាសរសេររ ពូកគេពិតជាពិបាកយល់ណាស់។ សម្រាប់ខ្ញុំអ្វីក៏ដោយមិនងាយស្រួល។ អ្នកគាំទ្រ Boca ចង់ឃើញខ្ញុំពាក់អាវរបស់ក្លិប។»។

អតីតកីឡាករ Manchester United, Manchester City, West Ham និង Juventus បានបំបែកកំណត់ត្រាកីឡាករសុីប្រាក់ឈ្នួលថ្លៃជាងគេនៅលើពិភពលោក ៦១៥,០០០ម៉ុឺនផោន ក្នុងមួយសប្តាហ៍ ជាមួយតម្លៃខ្លូនផ្ទេរពី Boca Juniors ៨.៩៣លានផោន។

កីឡាករវ័យ៣៣ឆ្នាំដដែលបន្ថែមថា « ដំបូងឡើយមហាសេដ្ឋីបានប្រាប់ដេញថ្លៃអោយខ្ញុំទៅប្រទេសចិន ខ្ញុំឆ្លើយថាទេ ដោយខ្ញុំមាន Boca នៅក្នុងក្បាល ប៉ុន្តែការសម្រេចចុងក្រោយគឺនៅប្រកួតចុងក្រោយដោយមានចរចារជាមូយដៃគូ ( Vane )។»

« ខ្ញុំមិនចង់អោយមានការឈឺចាប់សម្រាប់ក្លិប។ កូនស្រីច្បងរបស់ខ្ញុំ បានដើរសំដៅទៅបន្ទប់ផ្លាស់បំពាក់ទទូចកុំអោយខ្ញុំចាកចេញ។ វាស្រួលទេសម្រាប់ការមិនចាកចេញ អ្នកគាំទ្រស្រលាញ់ខ្ញុំ ប៉ុន្តែខ្ញុំខ្លូនឯងបែជាមានអារម្មណ៍មួយផ្សេងទៅវិញ។»