សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី ( FFA ) បានចេញសេចក្តីប្រកាសអោយក្រុមជម្រើសជាតិ មានការប្រុងប្រយ័ត្នជាមុន ខណៈបច្ចុប្បន្នកំពុងស្ថិតនៅទីក្រុង តូក្យូ បន្ទាប់ពី កូរ៉េខាងជើង បាញ់គ្រាប់មុីសីលកាត់ ជប៉ុន ព្រឹកមិញនេះ។
កូរ៉េខាងជើង បានបាញ់គ្រាប់មុីសីលពីទីក្រុង ព្យុងយ៉ាង នាវេលាម៉ៅង ៥និង៥៧នាទីព្រឹកម៉ោងក្នុងតំបន់ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe បាននិយាយថា៖ « ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមិនធ្លាប់ពីមុនមក »។
ក្រុមជម្រើសជាតិអូស្ត្រាលី កំពុងស្ថិតនៅទីក្រុងតូក្យូ សម្រាប់ត្រៀមការប្រកួតយប់ថ្ងៃ ព្រហស្បត្តិ៍ ក្នុងវគ្គជម្រុះ World Cup ជាមួយសាម៉ូរៃខៀវ។
FFA បានចេញនៅសេចក្តីថ្លែងការណ៍កាលពីព្រឹកមិញនេះអំពីស្ថានភាពនៅជប៉ុន « ការវាយតម្លៃអំពីសន្តិសុខត្រូវបានធ្វើសម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលី ទាំងការលេងក្នុងដី និងក្រៅដី ជាមួយការប្រុងប្រយ័ត្នខ្ពស់ និងទីកន្លែងមានសុវត្ថិភាព »។
« នៅពេលដែលលេងនៅក្រៅប្រទេស និងទីកន្លែងចាំបាច់ អ្នកគ្រប់គ្រងបាល់ទាត់អូស្ត្រាលី នឹងធ្វើការទាក់ទាងជាមួយតំណាងរដ្ឋាភិបាលអូស្ត្រាលី លើបញ្ហាសន្តិសុខទាំងអស់នោះ »។
ជាមួយគ្នានោះខ្សែប្រយុទ្ធ Robbie Kruse ក៏បានពុំបានដឹងនៅហេតុការណ៍បាញ់គ្រាប់មុីសីលពីប្រទេសកូរ៉េខាងជើង មកភាគខាងជើងប្រទេសជប៉ុនឡើយ រហូតទាល់តែមានការប្រាប់ពីអ្នកសារព័ត៌មានអូស្ត្រាលី។