ម្ចាស់ក្លិប Southampton លោក Katharina Liebherr បានប្រកាសកាលពីថ្ងៃម្សិលមិញថាបានចាប់ដៃគូជាមួយអ្នកជំនួញជនជាតិចិន លោក Jisheng Gao និងក្រុមគ្រួសាររបស់គេ។

យោងតាមប្រភពបានអោយដឹងថា Gao family បានទិញភាគហ៊ុនដល់ទៅ៨០ភាគរយនៃក្លិបទាំងមូល ស្របពេល២០ភាគរយផ្សេងទៀតផ្តល់ទៅអោយលោក Liebherr។

ការចរចានេះមានរយៈ១២ខែហើយដែល Gao Company Lander Sports Development ដោយកូនស្រីរបស់លោកផ្ទាល់អ្នកស្រី Nelly Gao បានធ្វើការទំនាក់ទំនងជាមួយក្លិបមានឈ្មោះហៅក្រៅថា Saints។

« វាគឺការចាប់ផ្តើមបើកប្រវត្តិសាស្ត្រថ្មិរបស់ក្លិប » សម្តីរបស់លោក Liebherr ជាអ្នកទទួលបានមរតកកាន់ក្លិប Southampton ពីលោកឪពុក Markus កាលពីឆ្នាំ២០១០។

បច្ចុប្បន្នក្លិបនៅអង់គ្លេសមានដូចជា Manchester City, Aston Villa, Birmingham, Wolves, Reading និង West Brom គឺកាន់កាប់ដោយអ្នកវិនិយោគជនជាតិចិន បូករួមទាំងក្លិបនៅអុីតាលី AC Milan ដែលទិញក្នុងតម្លៃ៦២៨លានផោន កាលពីដើមឆ្នាំកន្លងទៅ។

នៅក្នុងឆ្នាំ២០១៥ Manchester City បានសម្រេចលក់ភាគហ៊ុនចំនួន១៣ភាគរយមានតម្លៃស្មើនឹង ២៦៥លានផោន សមាគមជំនួញជនជាតិចិន៕