ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម១៧ឆ្នាំ បានគ្រងជើងឯកពានរង្វាន់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ FIFA U-17 World Cup 2017 បន្ទាប់ពីបានយកឈ្នះ អេស្ប៉ាញ ដោយលទ្ធផល ៦ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ អេស្ប៉ាញ បាននាំមុខ២គ្រាប់មុន ខណៈ អង់គ្លេស បានវាយបកយកឈ្នះដល់ទៅ៦គ្រាប់។
ស្របពេលយុវជនរបស់ខ្លួនមាន Rhian Brewster ឈ្នះស្បែកជើងមាសដោយរកបានគ្រាប់ចំនួន៨គ្រាប់ និង Phil Foden ឈ្នះពានកីឡារករល្អជាងគេ ចំណែក Gabriel Brazao ទទួលបានស្រោមដៃមាសក្នុងនាមជាអ្នកចាំទីល្អជាងគេ៕