មន្ត្រីកីឡារបស់តៃវ៉ាន់ បានរៀបអំពីផែនការសាងសង់កីឡដ្ឋានចំនួន៦ ដើម្បីជាការជួយគាំទ្រត្រៀមបង្កើតលីគបាល់ទាត់អាជីក្នុងអំឡុងទស្សនកិច្ចពីគណៈប្រតិភូមកពីក្លិបរបស់ជប៉ុន Vegalta Sendai មក Legislative Yuan តៃវ៉ាន់ កាលពីថ្ងៃ ព្រហស្បត្តិ៍កន្លងទៅ។
ការប្រជុំជាមួយគណៈប្រតិភូជប៉ុន បានរៀបចំដោយលោក Huang Kuo-shu និង Lee Li-feng ពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច។
នៅក្នុងកិច្ចប្រជុំដដែលលោក Lin Te-fu អគ្គនាយកគ្រប់គ្រងផ្នែកកីឡាបានបង្ហាញថារដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការសាង់សង់ដោយមានតម្លៃដល់ទៅ ២.៤ កោតដុល្លាតៃវ៉ាន់ ( ៧៩.៩ កោតដុល្លារអាមេរិក ) ក្រោមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្លឹងឆ្ពោះទៅមុខសម្រាប់ការសាងសង់ពហុកីឡាដ្ឋានចំនួន ៦ នៅប្រទេសនីមួយៗ។
យោងតាមសម្តីរបស់លោក Lin កីឡដ្ឋាននេះនឹងជួយចាប់ផ្តើមការប្រកួតលីកបាល់ទាត់អាជីពដែលមានក្លឹបជំនាញអាជីពចំនួន ៦ ដែលមានមូលដ្ឋាននៅទីក្រុងចំនួន ៦ ដោយមានការឧបត្ថម្ភធំពីរដ្ឋាភិបាលទីក្រុងធំៗ និងសាជីវកម្មធំៗ ដែលមានមូលដ្ឋានក្នុងស្រុក។
ត៉ៃវ៉ាន់ រឺឆាយនីសតៃបុិ នៅក្នុងក្របខណ្ឌ FIFA គឺខុសគ្នាពីចិន ដោយបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ១៥១ នៅក្នុងចំណាត់បាល់ទាត់ពិភពលោកដោយតាមពីក្រោយចិន លេខ៦២។ លីគកំពួលបាល់ទាត់របស់តៃវ៉ាន់ មានឈ្មោះថា Football Premier League បច្ចុប្បន្នមានក្រុមចំនួន៨ ដោយ៤ជាក្រុមមកពីសាកលវិទ្យាល័យ និងមិនមែនជាក្រុមអាជីព៕