ក្លិបលេងនៅក្របខណ្ឌ J1 League របស់ជប៉ុន Kashiwa Reysol កំពុងខិតជិតដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូង Kim Bo-kyung ធ្លាប់លេងអោយCardiff City និង Wigan Athletic នៅ Premier League អំឡុងពីឆ្នាំ២០១២ ដល់ ២០១៥។ នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃ ពុធ ទី ២១ នេះ។
តាមពិតទៅបច្ចុប្បន្នខ្សែបម្រើកណ្តាលរូបនេះ គឺជាកីឡាកររបស់ក្លិប Jeonbuk Hyundai Motors ដោយត្រូវបានក្លិប Kashiwa Reysol តាមចែចូវអោយមកចូលរួមជាមួយក្រុម។ បើសិនជាអ្វីក្លាយជាការពិតបុរសវ័យ២៧ឆ្នាំធ្លាប់លេងនៅ K League Classic បាន១រដូវកាលកន្លះនឹងផ្លាស់ទៅបន្ទាប់ពីជួយអោយក្រុមឈ្នះពាន AFC Champions League កាលពីឆ្នាំមុន។
រូបគេជាសមាជិកឈ្នះមេដាយសំរិទ្ធរបស់ក្រុមជម្រើសជាតិកូរ៉ខាត្បូង នៅក្នុងព្រឹត្តិការណ៍កីឡា Olympic កាលពីឆ្នាំ២០១២ និងរកបាន៣គ្រាប់ ក្នុងចំណោម៣៥ប្រកួតជាមួយក្រុមធំ។