ក្រុម​ជម្រើស​ជាតិ​អ៊ូសបេគីស្ថាន​វ័យ​ក្រោម​២៣​ឆ្នាំ​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​​ AFC U23 Championship 2018 ក្រោយ​យក​ឈ្នះ​ក្រុម​វៀតណាម​ U23​២​ទល់​២​ក្នុង​ម៉ោង​បន្ថែម​២​ដង​វគ្គ​ទី​២។

ការ​ប្រកួត​វគ្គ​ទី​មួយ​ក្រុម​ទាំង​ពីរ​រក​បាន​មួយ​គ្រាប់​ម្នាក់​ដោយ​ខាង​អ៊ូសបេគីស្ថាន​រក​បាន​ដោយ​កីឡាករ​លេខ​៣​ខណៈ​កីឡាករ​លេខ​១៩​របស់​វៀតណាម​រក​បាន​គ្រាប់​តាម​ស្មើ​ ហើយ​លទ្ធផល​បន្ត​រហូត​ចប់​ការ​ប្រកួត​៩០​នាទី​ ខណៈ​វគ្គ​ទី​២​គ្មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​នោះ​ទេ។

ចូល​វគ្គ​បន្ថែម​១៥​នាទី​លើក​ទី​២​ជិត​ចប់​ទៅ​ហើយ​ កីឡាករ​បម្រុង​ប្ដូរ​ចូល​របស់​អ៊ូសបេគីស្ថាន ​រក​បាន​នៅ​នាទី​១២០+​ហើយ​គ្រាប់​បាល់​គឺ​ជា​គ្រាប់​លើក​ពាន​តែ​ម្ដង៕