ក្លិប Hellas Verona លេងនៅលីគលំដាប់ទី២អុីតាលី កំពុងធ្វើការទាក់ទងជាមួយក្លិប Barcelona ក្នុងការនាំយក Messi កូរ៉ខាងត្បូង Lee Seung-woo នេះបើយោងតាមប្រភព Yonhap News។

Yonhap បានដកស្រង់នៅសម្តីរបស់ប្រភពជិតស្និទ្ធនៅកីឡាករថា ការទាក់ទង់ចរចានេះទំនងសម្រេចជាផ្លូវការនៅសប្តាហ៍នេះ។

យុវជនវ័យ១៩ឆ្នាំ Lee Seung-woo បានចូលរួមយុវជន Barcelona កាលពីឆ្នាំ២០១១ និងបានតម្លើងអោយទៅលេង Barcelona B ជាឈុតបម្រុងសម្រាប់ Barcelona នារដូវកាលនេះ។ យ៉ាងណាក្លិបបានបដិសេធក្នុងចុះបញ្ជីឈ្មោះរូបគេសម្រាប់លេងនៅលីគលំដាប់ទី២ La Liga ជាមួយកូតា គ្មានកីឡាករមកពីតំបន់មានអឺរ៉ុប ដែលមានន័យថាពេលវេលារបស់គេនៅទីនោះជិតអស់ហើយ។

យោងតាមទៅតាមប្រភពដដែល Lee ទំនងអាចជាផ្ទេរជាជាមួយការចុះកិច្ចសន្យាជាមួយក្លិបថ្មី ប៉ុន្តែ Barcelona គឺចង់អោយរូបគេខ្ចីជើងក្នុងរយៈពេលខ្លី៕