ក្លិប FC Tokyo បានប្រកាសពីការចូលនិវត្តន័៍របស់ខ្សែបម្រើ Naohiro Ishikawa ដោយបញ្ចប់នារដូវកាល២០១៧នេះ។
ខ្សែបម្រើវ័យ៣៦ឆ្នាំ ចាប់ផ្តើមអាជីពកីឡាករបាល់ទាត់ដោយយកចេញពីក្រុមយុវជន Yokohama F. Marino’s កាលពីឆ្នាំ២០០០។ ចូលរួមជាមួយ FC Tokyo នៅ២ឆ្នាំបន្ទាប់ដោយធ្លាប់ឈ្នះពានរង្វាន់ កាលពីឆ្នាំ២០០៤ និង២០០៩ លីគកំពូលជប៉ុន និង Yamazaki Nabisco Cup championships។
សមាជិកក្រុមជម្រើសជាតិជប៉ុន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៤ លេងបាន៦ប្រកួតជាមួយសាម៉ូរ៉ៃខៀវ និងជាប់ឈ្មោះកីឡាករលេងល្អទាំង១១នាក់ក្នុងលីគកំពូលជប៉ុន ក្រោយរកបាន១៥គ្រាប់ក្នុងមួយរដូវកាល។
« ខ្ញុុំបានព្យាយាមធ្វើការនៅលើជង្គង់ឆ្វេងដើម្បីអោយឆាប់ជា ប៉ុន្តែការខំប្រឹងនេះពិបាកជាងការដែលខ្ញុំគិត » សម្តី Ishikawa ។នេះគឺចង់សំដៅទៅលើការវះកាត់២ ទៅ៣ លើរបួសរហែកសរសែពួរជង្គង់កាលពីខែ សីហា ឆ្នាំ២០១៥ ក្នុងការប្រកួតមិត្តភាពជាមួយ Frankfurt។