លោក Yoon Jong-hwan គ្រូបង្វឹកក្លិប Cerezo Osaka ពុំបានយល់ព្រមអំពីស្ថានការបចុប្បន្នដែលថាក្រុមរបស់លោកចង់បានប្រធានក្រុមជម្រើសជាតិថៃ កីឡាករ Theerathon Bunmathan។
ប្រព័ន្ធផ្សព្វផ្សាយទាំង ជប៉ុន និង ថៃ បានចុះផ្សាយថា Cerezo Osaka ទំនងអាចចុះកិច្ចសន្យាជាមួយកីឡាកររូបនេះសម្រាប់រដូវកាល២០១៧ នៅក្នុងលីគកំពូលជប៉ុន។
យ៉ាងណាក៏ដោយលោក Yoon បាននិយាយថាគ្មានកន្លែងសម្រាប់ Theerathon នោះទេដោយសារតែក្រុមរបស់លោកមានខ្សែការពារឆ្វេង Yusuke Maruhashi ដែលនៅសល់កិច្ចសន្យារហូតដល់ឆ្នាំ២០២០។
បុរសវ័យ២៧ឆ្នាំរូបនេះ បានចាកចេញពី Buriram United ទៅចូលរួមជាមួយគូប្រកួតដ៏សំខាន់ Muangthong United ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
នៅឆ្នាំដដែល Theerathon បានបង្ហាញនៅទម្រង់យ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិថៃ នៅក្នុងវគ្គជម្រុះ FIFA World Cup 2018៕