ការប្រកួតពានរង្វាន់យូដូពិភពលោកឆ្នាំ២០១៧ បានចាប់ផ្តើមការពីថ្ងៃទី ២៨ សីហា ដោយបានបញ្ចប់កាលពីថ្ងៃទី៣ កញ្ញា ២០១៧ ខណៈម្ចាស់ក្បាច់គុន⁣ ជប៉ុន បានដណ្តើមមេដាយដល់ទៅចំនួន១៣ពោលគឺ មាស៨ ប្រាក់៤ និងសំរិទ្ធ១។

ការប្រកួតបានធ្វើឡើងនៅប្រទេសហង់គ្រី នៅលើមជ្ឈមណ្ឌលកីឡា László Papp Budapest Sports  ដោយមានការចូលរួមពីអត្តពលិកចំនួន៧៣១នាក់ ១២៦សញ្ជាតិផ្សេងគ្នា៕