ពានរង្វាន់ FIFA U-17 World Cup ឥណ្ឌា ទទូលបានសិទ្ធធ្វើជាម្ចាស់ផ្ទះទំនងអាចបំបែកកំណត់ត្រាអ្នកចូលរួមទស្សនាច្រើនជាងគេបង្អស់នៅប្រវត្តិកន្លងមក។
ការប្រកួតធ្វើឡើងរយៈពេល២៣ថ្ងៃ ដោយមានក្រុមចំនួន២៤ចូលរួម នឹងប្រើប្រាស់កីឡដ្ឋានចំនួន៦មាន Kolkata ៦៦,៦០០នាក់ Delhi ៥៨០០នាក់ Margao ១៦,២០០នាក់ Guwahati ២៣,៨០០នាក់ Kochi ៤១,៧០០នាក់ និង Mumbai ៤៥,៣០០នាក់។ បើយោងតាមការគណនាទៅលើកការផ្ទុកទស្សនជិកជនតាមរយៈកីឡដ្ឋានទាំង៦នេះគឺអាចមានអ្នកចូលរួមដល់ទៅ ២,២៨៦,០០នាក់ ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី។
ចំណែកការកត់ត្រាបានបង្ហាញថាចំនួនអ្នកចូលរួមទស្សនាដោយផ្ទាល់ពានរង្វាន់ FIFA U-17 World Cup មានច្រើនជាងគេនោះគឺកាលពីឆ្នាំ១៩៨៥ ចិន ធ្វើជាម្ចាស់ផ្ទះដោយមានអ្នកចួលរួមសរុប ១,២៣១,០០០នាក់។
ខាងក្រោមជាចំនួនអ្នកចូលរួមទស្សនាសរុបពានរង្វាន់ FIFA U-17 World Cup តាមឆ្នាំនីមួយៗ៖
បញ្ជាក់ថា ការប្រកួតបែងចែកជា៦ពូលមានក្រុមចូលរួមចំនួន២៤ ប្រើនៅកីឡដ្ឋានចំនួន៦ផ្សេងគ្នា ស្របពេលការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ ២៨ ខែ តុលា ឆ្នាំ២០១៧។ ក្នុងនោះពិធីចាប់ឆ្នោតការពីម្សិលមិញនេះក៏មានការអញ្ជើញចូលរួមពី Esteban Cambiasso និងNwankwo Kanu៕
ព័ត៍មានពាក់ព័ន្ធ៖ លទ្ធផលចែកពូល៖ ម្ចាស់ផ្ទះឥណ្ឌា, ជប៉ុន, កូរ៉ខាងជើង, អុឺរ៉ង់ និងអុីរ៉ាក់ ជាក្រុមតំណាងអោយទ្វីបអាសុីចូលរួមពានរង្វាន់ FIFA U-17 WORLD CUP 2017