ខ្សែប្រយុទ្ធអន្តរជាតិតួគី Burak Yilmaz បានសម្រេចចាកចេញពីលីគកំពូលចិន ត្រលប់ទៅលេងអោយក្លិបនៅស្រុកកំណើត Trabzonspor ក្នុងតម្លៃខ្លួន ៥.៥លានអឺរ៉ូ ដោយសារក្លាយបាត់បង់សិទ្ធចិញ្ចឹមកូន។
បុរសវ័យ៣២ឆ្នាំរូបនេះ បានផ្លាស់មកលេងនៅលីគកំពូលចិនកាលពីឆ្នាំមុនជាមួយភាពចម្រូងចម្រាស់នៅក្នុងគ្រួសារ ខណៈពេលនេះបានចាកចេញទាំងចិត្តមិនអស់អាល័យ ប៉ុន្តែដោយសារកាតព្វកិច្ចជាឪពុក ត្រូវតែត្រលប់លេងនៅស្រុកកំណើតដើម្បីបន្តបានសិទ្ធចិញ្ចឹមកូន។
« Yilmax និយាយថាគាត់ចង់នៅទីនេះ និង មិនដែលគិតថាចង់ចាកចេញ ប៉ុន្តែដោយសារបញ្ហាគ្រួសារត្រូវតែសម្រេចចាកចេញ »។ សម្តីលោក Li Ming អ្នកចាត់ការទូទៅក្លិប Beijing Guoan។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិតួគី រូបនេះរកបាន១៩គ្រាប់ក្នុងលីគចិន បន្ទាប់ពីធ្វើការផ្ទេរជាផ្លូវការពីក្លិប Galatasary កាលពីខែ កុម្ភៈ ឆ្នាំ២០១៦៕