Kashima Antlers បានវ៉ាដាច់៤ពិន្ទុនៅលើកំពូលតារាងលីគកំពូលជប៉ុន ក្រោយឈ្នះ Shimizu S-Pluse ២ទល់០ ខណៈ Cerezo Osaka បានត្រឹមស្មើ ១ទល់១ ជាមួយ Jubilo Iwata។

២គ្រាប់របស់ Kashima Antlers រកបានដោយកីឡាករ LEANDRO នៅនាទី១៧ មុនពេល Mu KANAZAKI បន្ថែមមួយគ្រាប់ទៀតនៅនាទី៨៧អោយម្ចាស់ផ្ទះនាំមុខរហូតដល់ចប់ការប្រកួត២ទល់០។

ជាមួយគ្នានោះ Kawasaki Frontale ជាក្រុមលេខបានយកឈ្នះ Consadole Sapporo ២ទល់១ ចំណែក Urawa Reds យកឈ្នះ FC Tokyo ២ទល់១។

Omiya Ardija, Sanfrecce Hiroshima និង Albirex Niigata នៅតែជាក្រុមបាតតារាងទាំង៣ ប្រឈមមុខនឹងការកាត់ចោលលេងលីគលំដាប់ទី២នារដូវកាលក្រោយ៕