ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានចាកចេញពីមន្ទីរពេទ្យបន្ទាប់វះកាត់យ៉ាងជោគជ័យនៅរបួសបាក់ឆ្អឹងដៃស្តាំនៅព្រឹកថ្ងៃអង្គារ៍នេះដោយលទ្ធផលផ្លូវការបង្ហាញប្រាប់ថារូបគេត្រូវសម្រាកដល់ទៅ៦ខែទើបអាចជា១០០ភាគរយ។

តាមពិតទៅឆ្អឹងអាចដុះផ្ជិតគ្នាអំឡុងរយៈពេល២ខែ និងពុំអាចធ្វើអ្វីបានដោយអង្គុយនៅក្រៅទីលានប្រមាណ៤ខែ មុនពេលការព្យាបាលពីរបួសយ៉ាងពេញលេញអំឡុងពេល៦ខែ។ កីឡាករវ័យ២៤ឆ្នាំ រងរបួសបាក់ដៃស្តាំក្នុងជំនួបជម្រើសជាតិកូរ៉េខាងត្បូង ចាញ់ កាតា ៣ទល់២ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2018។

កីឡាករអាសុីលេងអោយក្លិប Tottenham Hotspur របស់លីគកំពូលអង់គ្លេស នឹងត្រូវអវត្តមានក្នុងជំនួបប្រកួតមិត្តភាពនៅប្រទេសអាមេិក ថ្ងៃទី ៣ ដល់ ២២ ខែ កក្កដា និងជំនួបបើកឆាកPremier League ជាមួយ Newcastle នៅថ្ងៃទី ១២ ខែ សីហា ខាងមុខនេះ។