ដោយសារតែមើលឃើញពីសមិទ្ធផលរបស់ គ្រូបង្វឹកក្រុមជម្រើសជាតិនារីកូរ៉េខាងត្បូង លោក Yoon Duk-yeo បានសម្រេចបន្តបន្ថែមដើម្បីរក្សារូបគាត់អោយ២ឆ្នាំទៅមុខ។
Yoon វ័យ៥៦ឆ្នាំ ត្រូវបានក្រុមជម្រើសជាតិនារីកូរ៉េខាងត្បូង ផ្តល់សេចក្តីទុកចិត្ដដឹកនាំក្រុមចូលរួមពានររង្វាន់ AFC Women’s Asian Cup Jordan 2018 ជាមួយការផ្តល់កិច្ចសន្យាថ្មីបន្ថែមរយៈពេល២ឆ្នាំ កាលពីថ្ងៃ ព្រហស្បត្តិ៍កន្លងទៅ ខណៈនឹងត្រូវចម្រេញកីឡាករត្រៀម 2019 FIFA Women’s World Cup បន្ទាប់ពីប្រកួតឈ្នះនៅវគ្គជម្រុះ។
« ខ្ញុំសូមអរគុណដល់សហព័ន្ធបាល់ទាត់កូរ៉ខាងត្បូង និងកីឡាកររបស់ខ្ញុំទាំងអស់ បានផ្តល់ឱកាសសម្រាប់ដឹកនាំក្រុមជម្រើសជាតិ២ឆ្នាំបន្ថែមទៀត។ ខ្ញុំពិតជាមានអារម្មណ៍មួយថា ត្រូវតែមានទំនួសខុសត្រូវអោយខ្លាំង » សម្តី Yoon។
Yoon បានមកកាន់តួនាទីតាំងពីខែ ធ្នូ ឆ្នាំ២០១២ និងតកុងត្រាថ្មីនៅឆ្នាំ២០១៥ដោយដឹកនាំក្រុមចូលរួម 2015 Women’s World Cup នៅ កាណាដា ដោយគ្រានោះបានឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយជាលើកដំបូង។
ក្រុមជម្រើសជាតិនារីកូរ៉េខាងត្បូង ឈរលេខ១នៅពូលB ក្នុងវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Group B ដោយមានការប្រកួតជាមួយក្រុម កូរ៉ខាងជើង, អ៊ុយប៊េគីស្ថាន, ហុងកុង និងឥណ្ឌា។
ក្រុមកំពូលតារាងទាំង៥ ទទួលបានកៅអីលេងពានរង្វាន់ Women’s Asian Cup 2018 និងឃើញ កូរ៉េខាងត្បូង លេងពានរង្វាន់ 2019 FIFA Women’s World Cup នៅបារាំង៕