ក្លិបនៅលីគកំពូលចិន Shanghai Shenhua កំពុងដាក់សំណើរតាមទិញអតីតខ្សែបម្រើស្លាបជម្រើសជាតិបារាំង Samir Nasri ដោយមានប្រជែងជាមួយ AC Milan ( អុីតាលី ) Galatasaray និង Besiktas ( តួគី )។
កីឡាករវ័យ២៩ឆ្នាំរូបនេះ នៅសល់កិច្ចសន្យារហូតដល់ឆ្នាំ២០១៩ជាមួយManchester City ត្រូវបានក្លិបដាក់អោយខ្ចីជើងទៅ Sevilla កាលពីរដូវកាលមុន ខណៈក្លិបដែលបានប្រើប្រាស់រូបគេថាពុំមានចំណាប់អារម្មណ៍ក្នុងចុះកិច្ចសន្យានោះទេ។ ចំណែកក្លិបយក្សចិនឯណោះវិញ បានដាក់សំណើរជាមួយតម្លៃខ្លួន ១២លានផោន ជាមួយនឹងថ្លៃពលកម្មប្រចាំសប្តាហ៍ 275,000 ផោន។
ជាមួយគ្នានោះយោងតាមច្បាប់ថ្មីនៅ Chinese Super League កីឡាករនាំចូលត្រូវបង់ពន្ធ១០០ភាគរយ ពោលShanghai Shenhua នឹងត្រូវចំណាយដល់ទៅ២៤លានផោន ដើម្បីនាំយករូបគេមកចូលរួមជាមួយអតីតមិត្តរួមក្រុមកាលនៅManchester City ខ្សែប្រយុទ្ធ Calos Tevez។