ក្រុមជម្រើសជាតិជប៉ុន នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ប្រេសុីល និង បែលហ្សុិក នៅតំបន់អឺរ៉ុប ក្នុងខែ វិច្ឆិកា នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជប៉ុន ( JFA ) ។
ជប៉ុន បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៤០នៅក្នុងពិភពលោក ( FIFA World Ranking ) ជួបក្រុមចំណាត់ថ្នាក់ទី២ពិភពលោក ប្រេសុីល នៅទីក្រុង Lille ប្រទេសបារាំង នៅថ្ងៃទី ១០ វិច្ឆិកា និងប៉ះ បែលហ្សុិក ចំណាត់ថ្នាក់ទី៥ ដោយមិនទាន់សម្រេចពីទីតាំងប្រកួត ខណៈធ្វើឡើងនៅថ្ងៃទី ១៤ វិច្ឆិកា ស្របពេលក្រុមជម្រើសជាតិទាំង៣ សុទ្ធតែបានចូលរួមពានរង្វាន់ពិភពលោក FIFA World Cup នៅរូស្សុី នាឆ្នាំក្រោយ។
« នេះគឺជាឱកាសដ៏ល្អសម្រាប់បង្កើតសមត្ថភាពពួកយើង និងអនុញ្ញាតអោយយើងអាចឃើញថាយើងនៅកម្រិតសម្រាប់ពានរង្វាន់ World Cup » សម្តីរបស់លោក Vahid Halihodzic គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន។
ជប៉ុន នឹងត្រូវជូប ប្រេសុីល ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ ដោយស្មើ២លើក និងចាញ់៩ដង ពេលជួបក្រុមខ្លាំងមកពីតំបន់អាមេរិកខាងត្បូងមួយនេះ។ ចំណែកប៉ះ បែលហ្សុិក, ជប៉ុន ធ្លាប់ឈ្នះ២ និងចាញ់២ ស្របពេលជួបគ្នាលើកចុងក្រោយនៅខែ វិច្ឆិកា ២០១៣៕