អ្នកចាំទី Eugene Galekovic របស់ក្លិប Melbourne City ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអូស្ត្រាលី ត្រៀមការប្រកួតមកដល់នៃវគ្គជម្រុះតំបន់អាសុីពានរង្វាន់ FIFA World Cup ដោយជួប ថៃ។

Galekovic ៣៦ឆ្នាំ បានជំនួសតំណែង Adam Federici របស់ Bournemouth ដែលត្រូវបានដកឈ្មោះចេញដោយជួបនៅបញ្ហារបួស។

អ្នកចាំទីរបស់ City បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរហ្ស័សនាម Socceroos កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ នៅទីក្រុង Melbourne។

អ្នកចាទី Mat Ryan ទំនងនៅតែស្ថិតនៅក្នុងជម្រើសទី១ ពេលប៉ះ ថៃ ស្របពេល Galekovic នៅបម្រុងជាមួយ Danny Vukovic។

Mitch Langerak បានដកចេញពីបញ្ជីដោយអនុញ្ញាអោយរូបគេធ្វើការផ្ទេរជាផ្លូវការពី VfB Stuttgart ទៅក្លិប Levante លីគកំពូលអេស្ប៉ាញ ( La Liga )។

Federici ក៏ត្រូវបានដកចេញផងដែរដោយត្រូវបានខ្ចីជើងពីក្លិប Bournemouth ទៅ Nottingham Forest៕