AFC Champions League គឺជាពានរង្វាន់អាចរកបានប្រាក់ចំណូលច្រើនជាងគេបន្ទាប់ពី​ UEFA Champions League ខណៈប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកអាចទិញបានត្រឹមយន្តហោះប្រភេទឯកជនមួយ។

ទឹកប្រាក់៣លានដុល្លារសម្រាប់ក្រុមជើងឯក ខណៈក្រុមលេខ២បានត្រឹម ១.៣លានដុល្លារ ខណៈ AFC ក៏នឹងពិចារណបន្ថែមនៅប្រាក់រង្វាន់ដល់ក្រុមមានទម្រង់លេងល្អនៅក្នុងពានរង្វាន់។


សម្រាប់យន្តហោះប្រភេទឯកជនមួយនេះវិញមានឈ្មោះ Cirrus Vision Jet មានតម្លៃ ២លានដុល្លារ អាចហោះបានកម្ពស់ ១៧,០០០ហ្វីត និង៣០០ម៉ាយក្នុងមួយម៉ោង។

សហព័ន្ធកីឡាបាល់ទាត់អាសុី ( AFC ) ក័បានអនុម័តច្បាប់ថ្មីសម្រាប់ក្រុមអាចរកជ័យជម្នះនៅក្នុងវគ្គចាញ់ធ្លាក់ ( Knock-out stage ) នៃពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាសុី​ AFC Champions League អាចទទួលបានថវិកាចំនួន៥ម៉ឺុនដុល្លារអាមេរិកដើម្បីជាការលើកទឹកចិត្ត។

ស្របគ្នានោះ ថវិកាចំនួន១ម៉ឺុនដុល្លារអាមេរិក នឹងផ្តល់ជូនសម្រាប់ក្រុមធ្វើការប្រកួតទទួលបានលទ្ធផលត្រឹមស្មើ ខណៈក្រុមចាញ់ពុំទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះឡើយ៕