គ្រូបង្វឹកក្រុមជម្រើសជាតិនារីកូរ៉ខាងជើង លោក Hwang Yong-bong ត្រូវបានជាប់ឈ្មោះជាបេក្ខភាពគ្រូបង្វឹកល្អទាំង១០ ប្រជែងយកពានរង្វាន់គ្រូបង្វឹកនារីល្អប្រចាំឆ្នាំ២០១៧ ( The Best FIFA Women’s Coach 2017 ) នេះបើយោងតាមការប្រកាសពីថ្ងៃ ព្រហស្បត្តិ៍ កន្លងទៅ។
ក្រោមការដឹកនាំរបស់ Hwang ក្រុមជម្រើសជាតិនារីអាយុក្រោម១៧ និង២០ឆ្នាំ ពិតជាទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំ២០១៦។
ដោយឈ្នះជើងឯកបាល់ទាត់នារីពិភពលោកអាយុក្រោម១៧ឆ្នាំ រឺ FIFA U-17 Women’s World Cup ដោយទទួលជ័យជម្នះលើ បារាំង ៣ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែក ក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ បំបាក់ជប៉ុន ក្នុងលទ្ធផលបាល់ប៉េណាលទី ៥ទល់៤ គ្រងជើងឯក FIFA U-20 Women’s World Cup។
Hwang ក៏រំពឹងថាអាចនឹងចូលកាន់តំណែង ជម្រើសជាតិកូរ៉ខាងជើង នៅពានរង្វាន់ជិតមកដល់ AFC U-16 Women’s Championship នៅថៃ និង AFC U-19 Women’s Championship នៅចិន ដោយចាប់ផ្តើមពីខែ កញ្ញា និង តុលា។
ខាងក្រោមជាបេក្ខភាពទាំង១០រូបគ្រូបង្វឹកដណ្តើមពានង្វាន់ The Best FIFA Women’s Coach 2017 ៖
* Olivier Echouafni (FRA – French national team)
* Emma Hayes (ENG – Chelsea Ladies)
* Ralf Kellermann (GER – VfL Wolfsburg)
* Xavi Llorens (ESP – FC Barcelona Femeni)
* Nils Nielsen (DEN – Danish national team)
* Florence Omagbemi (NGA – Nigerian national team)
* Gerard Precheur (FRA – Olympique Lyonnais Feminin)
* Dominik Thalhammer (AUT – Austrian national team)
* Sarina Wiegman (NED – Netherlands national team)
ការបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ សីហា ខាងមុខនេះនៅលើគេហទំព័រ FIFA.com ដោយធ្វើឡើងតាមរបៀបសំខាន់៤គឺ គ្រូបង្វឹកក្រុមជម្រើសជាតិ, ប្រធានក្រុម, អ្នកសារព័ត៍មាន និងអ្នកគាំទ្រ ដែលបានជ្រើសរើស។
ចំណែកបិទឈ្មោះបោះឆ្នោតនៅថ្ងៃទី ៧ កញ្ញា ស្របពេលពានរង្វាន់នេះគឺគិតស្នាដៃអំឡុង ថ្ងៃ ២០ វិច្ឆិកា ២០១៦ ដល់ ខែ សីហា។ បញ្ជីឈ្មោះបេក្ខភាព៣នាក់មានពានរង្វាន់សម្រាប់ ក្រុមជម្រើសជាតិបុរស និងនារី កីឡាករ និងគ្រូបង្វឹក បូករួមទាំងគ្រាប់បាល់អស្ចារ្យ ( FIFA Puskás Award ) និងពានរង្វាន់អ្នកគាំទ្រ( FIFA Fan Award ) និងពានរង្វាន់ថ្មីមួយទៀតគឺ អ្នកចាំទីល្អដាច់គេ ( The Best FIFA Goalkeeper Award ) ដែលត្រូវប្រកាសផ្លូវការពាក់កណ្តាលខែ កញ្ញា។
ដោយក្នុងនោះបុគ្គលល្បីៗក្នុងវិស័យបាល់ទាត់ នឹងបង្ហាញវត្តមាននៅទីក្រុងឡុងដ៏ សម្រាប់ការចូលរួមកម្មវិធី The Best FIFA Football Awards ថ្ងៃទី ២៣ តុលា៕