ពានរង្វាន់​ AFC U-16 Women’s Championship ដែលបានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី ១០​ ដល់ ២៣​​ កញ្ញា​​ ឆ្នាំ២០១៧​ កន្លងមកពេលនេះបានរកក្រុមជើងឯក។

ដោយក្នុងនោះក្រុមជម្រើសជាតិនារីកូរ៉ខាងជើង អាយុក្រោម១៦ឆ្នាំ បានគ្រងជើងឯក២លើកជាប់គ្នាដោយនៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ ខណៈសម្រាប់ឆ្នាំនេះវិញបានយកឈ្នះ​​ ក្រុមជម្រើសជាតិនារីកូរ៉េខាងត្បូងអាយុក្រោម១៦ឆ្នាំ ដោយលទ្ធផល ២ទល់០ នៅលើកិឡដ្ឋាន Chonburi​ នៅប្រទេសថៃ។

សម្រាប់ពានរង្វាន់ឯកត្តជនតំណែងស្បែកជើងមាស ( ៩គ្រាប់ ) និងកីឡាការនីលេងប្រចាំព្រឹត្តិការណ៍ បានទៅលើកីឡាការនី Kim Kyong-yong របស់ក្រុមជម្រើសជាតិកូរ៉េខាងជើង៕

??????????????????????????????