តាមពិតដំបូងឡើយពូល J ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 មានចំនួន៤ក្រុមដោយ អូស្ត្រាលី, កូរ៉េខាងជើង, ហុងកុង និង កោះម៉ារីយ៉ាភាគខាងជើង ( ដកខ្លួន ) ដោយពុំបានប្រាប់ពីមូលហេតុពិតប្រាកដ ខណៈសហព័ន្ធបាល់ទាត់អាសុី AFC ក៏បានយល់ព្រមនៅសំណើរមួយនេះផងដែរ។

ក្រោយការដកខ្លួនរបស់ កោះម៉ារីយ៉ាភាគខាងជើង, អូស្ត្រាលី គឺជាម្ចាស់ផ្ទះពូលJ ប៉ុន្តែបានច្រានចោលសិទ្ធធ្វើជាម្ចាស់ផ្ទះ ខណៈប្រទេសវៀតណាម ត្រូវបានសម្រេចយកធ្វើជាការប្រកួតទឹកដីកណ្តាលដោយប្រើប្រាស់កីឡដ្ឋានស្មៅធម្មជាតិ។

ការប្រកួតសម្រាប់ពូលខាងលើ នឹងចាប់ផ្តើមនៅថ្ងៃទី ៤ វិច្ឆិកា ដល់ ៨ វិច្ឆិកា ខណៈកៅអីនៅតែមាន២សម្រាប់ពូលនេះដោយ លេខ១ឡើងទៅដោយស្វ័យប្រវត្តិ និងលេខ២ត្រូវបានជ្រើសរើសលក្ខខណ្ឌក្រុមលេខ២ល្អជាងគេ៕