ជើងឯកលីគកំពូលឥណ្ឌា២សម័យកាល Atletico de Kolkata (ATK) បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករ Carl Paul Baker ជាអតីតខ្សែបម្រើស្លាប និងបម្រើប្រយុទ្ធ របស់ Portsmouth ដោយលេងបាន៤៥០ប្រកួតក្នុងប្រវត្តិជាកីឡាករ និងបំប៉ោងសំណាញ់ទីបានចំនួន៩៧លើក។

Baker ក៏បានបញ្ចេញនៅមតិខ្លះពេលចូលរួមជាមួយក្រុមការពារតំណែងជើងឯក « វាពិតជាមានអារម្មណ៍ថាល្អនៅពេលចុះកិច្ចសន្យាជាមួយក្រុមជើងឯក ATK។ ខ្ញុំគឺជាអ្នកចង់បានបទពិសោធន៍បាល់ទាត់ឥណ្ឌា ដែលគិតថាអាចនឹងល្បីនាពេលខាងមុខ។ ខ្ញុំធ្លាប់លឺអំពីអ្នកគាំទ្រ តែងតែជាផ្នែកមួយធ្វើអោយការប្រកួតកាន់តែអស្ចារ្យ និងសង្ឃឹមថាខ្ញុំអាចផ្តល់នៅអ្វីគ្រប់យ៉ាងដែលអាចទទួលយកបាននាពេលបញ្ចប់រដូវកាល៕