បូកសរុបលទ្ធផលទាំង២ជើង អូស្ត្រាលី បានយកឈ្នះ សុីរី ដោយលទ្ធផល ៣ទល់២ ខណៈជើងទី២ដែលបញ្ចប់ទៅកាលពីយប់ម្សិលមិញនេះឈ្នះ ២ទល់១ នៅលើកីឡដ្ឋាន Australia Stadium ។

ជ័យជម្នះនេះបានធ្វើអោយ អូស្ត្រាលី ប្រកួតជាមួយក្រុមលេខ៤តំបន់អាមេរិកកណ្តាល នៅវគ្គជម្រុះជុំចុងក្រោយដើម្បីទទូលបានកៅអីលេងពានរង្វាន់ FIFA World Cup នៅរូស្សុី ឆ្នាំក្រោយ។ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៦ វិច្ឆិកា ខណៈជើងទី២ត្រលប់ទៅទឹកដី អូស្ត្រាលី នៅថ្ងៃទី ១៤ វិច្ឆិកា៕