កីឡាករល្បីៗមួយចំនួនធ្លាប់បទពិសោធន៍លើឆាកអន្តរជាតិជាពិសេសនៅតំបន់អឺរ៉ុបពេលនេះបានសម្រេចមកចូលរួមជាមួយក្លិបនៅតំបន់អាសុី ដូចជាអតីតកីឡាករ Real Madrid ខ្សែបម្រើ Lassana Diarra បានមកចូលរួមជាមួយក្លិប Al Jazira ដោយផ្លាស់ចេញពី Olympique Lyonnais។

ស្របពេលអ្នកចាំទីវ័យ៣៥ឆ្នាំសញ្ជាតិអូម៉ង់ Ali Al Habsi ផ្លាស់ពី Reading Football Club មកលេងអោយ Al-Hilal Saudi Club ក្រោយចំណាយពេល៥ឆ្នាំជាមួយ Wigan Athletic, Bolton Wanderes និង Brighton & Hove Albion។ ជាមួយគ្នានោះកីឡាករលេងល្អឈ្នះពាន 2015 AFC Player Of The Year, Ahmed Khalil ក៏បានចុះកិច្ចសន្យាជាមួយក្លិប Al Jazira Club បន្ទាប់ពីចំណាយពេល១១ឆ្នាំ Al Ahli FC Dubai ៕