ម្ចាស់ផ្ទះ អារ៉ាប់រួម បានយកឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល២ទល់១ ដោយបានបង្អាក់ក្តីសង្ឃឹមក្រុមភ្ញៀវក្នុងការឡើងទោលេងប្រទេសរូហ្សុី FIFA World Cup 2018 មកសល់ត្រឹម៥០ភាគរយ។
Nawaf Al Abid ធ្វើបាននៅនាទី២០ មិនបាន១នាទីពីការនាំមុខ Ali Mabkhout របស់ អារ៉ាប់រួម តាមបានស្មើបញ្ចប់លទ្ធផលវគ្គទី១ ១ទល់១។
ចូលមកដល់វគ្គទី២លេងបានត្រឹម១៥នាទី Ahmed Khaili ទាត់បំប៉ោងសំណាញ់ទីយ៉ាងល្អឥតខ្ចោះចម្ងាយប្រហែលជាង៣០ម៉ែត្រផុតដៃអ្នកចាទី Abdullah Al-Mayoof៕
*សកម្មភាពប្រកួតរវាងក្រុមជម្រើសជាតិអារ៉ាប់រួម យកឈ្នញ ២ទល់១ អារ៉ាប៊ីសាអ៊ូឌី៖