ក្លិបនៅតំបន់អាសុីបូពាហ៏ Al-Wasl FC បានចុះកិច្ចសន្យានាំយកខ្សែបម្រើកណ្តាលសញ្ជាតិអូស្ត្រាលី Anthony Caceres ពីក្លិប Manchester City។

កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវវបានក្លិប Manchester City ទិញមកពីក្លិប Central Coast ­Mariners កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្ល៣០០,០០០ដុល្លារអាមេររិក និងបានដាក់អោយខ្ចីជើងរយៈពេល១រដូវកាលកន្លះទៅអោយ Melbourne City ដោយលេងបាន៣៨ប្រកួត រកបានចំនួន៣គ្រាប់។

សម្រាប់រដូវកាល២០១៧-២០១៨ នៃលីគកំពូលអារ៉ាប់រួមនឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែ កញ្ញា ខណៈ Al-Wasl FC កាលពីឆ្នាំមុនទទួលបានចំណាត់ថ្នាក់លេខ២ ដោយទទូលបានកៅអីលេងវគ្គចែកពូល AFC Champions League 2018។