ក្លិប FC Tokyo របស់លីគកំពូលជប៉ុន បាននាំចូលកីឡាករបរទេសថ្មីចំនួន៣នាក់ដោយមានសញ្ជាតិខុសគ្នាដោយមានថៃ, ប្រេសុីល និងកូរ៉េខាងត្បូង។
ដោយមានកីឡាករ Jakkit Wachpirom ខ្ជីជើងចំនួន៦ខែពីក្លិប Bangkok United កីឡាករ Lipe Veloso ពីក្លិប Palmeiras ជាមួយនិងអតីតកីឡាករធ្លាប់លេងអោយក្លិបកាលពីឆ្នាំ២០១២ និង ២០១៣ ពោរពេញបទពិសោធន៍ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងកាលពីវគ្គជម្រុះWorld Cup និងនៅក្នុងព្រឹត្តិការណ៍ 2016 Rio Olympics កីឡាករ Jang Hyun-soo។
ជាមួយគ្នានោះក្លិបក៏បានសម្រេចផ្តាច់កិច្ចសន្យាជាមួយកីឡាករជម្រើសជាតិអូស្ត្រាលី Nathan Burns ផងដែរ។