Leeds United បានដាក់គោលដៅទិញតារាឆ្នើមរបស់ក្លិប Gamba Osaka កីឡាករ Yosuke Ideguchi នេះបើយោងតាមការចុះព័រ៌មានមកពីទីក្រុង តូក្យូ។

យោងទៅតាម Yahoo Japan បានអោយដឹងថាអតីតក្លិបដ៏ល្បីរបស់អស់គ្លេសមួយនេះ នឹងត្រូវចំណាយប្រមាណ ៧០០,០០០ផោន សម្រាប់ទិញផ្តាច់កិច្ចសន្យារបស់ខ្សែបម្រើរូបនេះ។

ប្រភពផ្សេងទៀតបានអោយដឹងកីឡាករវ័យ២១ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាជាមួយក្លិបលេងនៅលីគលំដាប់ទី២បាត់ទៅហើយ។

 

ដោយអាចឃើញរូបគេនៅកីឡដ្ឋាន Elland Road នាពេលរដូវកាលដោះដូរខែ មករា មកដល់។

Ideguchi បានទាត់បាល់បញ្ចូលទីជួយអោយអោយជប៉ុន ឈ្នះ⁣ អូស្ត្រាលី ២ទល់០ ដែលជាគ្រាប់បាល់ដំបូងបំផុតជាមួយក្រុមជម្រើជាតិ៕